ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំងឺខូវីដ-១៩ចំនួន៧៩៦១៧នាក់បានជាសះស្បើយនៅជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា អ្នកជំងឺវីរុសខូវីដ-១៩ចំនួន៧៩៦១៧នាក់នៅជុំវិញពិភពលោក បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ និងត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យអស់ហើយ គិតត្រឹមថ្ងៃអង្គារ ទី១៧ ខែមីនានេះ ។
នៅប្រទេសចិនមានអ្នកជំងឺវីរុសផ្លូវដង្ហើមមួយនេះច្រើនជាងគេ ដែលកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកជំងឺចំនួន៩៣០នាក់ ត្រូវបានអនុញ្ញាតអោយចាកចេញពីមន្ទីរពេទ្យ ក្រោយពីបានជាសះស្បើយទាំងស្រុងពីវីរុសនេះ ដែលរុញច្រានចំនួនអ្នកជាសះស្បើយនៅប្រទេសចិនអោយកើនឡើងដល់ចំនួន៦៨៦៧៩នាក់ ។
គិតត្រឹមថ្ងៃអង្គារនេះដែរ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន១៧៩៣៥០នាក់ និងមនុស្សចំនួន៧១២១នាក់ បានបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមមួយនេះ ៕