ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រទេស និងដែនដីចំនួន៩៦ នៅជុំវិញពិភពលោក រឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូង

ក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនានេះ ស្តីពីប្រទេស និងដែនដីចំនួន៩៦នៅជុំវិញពិភពលោក បានរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូង ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ (Yonhap News Agency)។

ប្រទេសនិងដែនដីដែលរឹតត្បិតការធ្វើដំណើរចូលពីកូរ៉េខាងត្បូងនោះ មានដូចជាប្រទេសសិង្ហបុរី និងទីក្រុងហុងកុងជាដើម ខណៈដែលការឆ្លងរាលដាលនៃវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង បានកើនឡើងកាន់តែខ្ពស់ក្នុងរយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ដែលចំនួនឆ្លងសរុបដល់៥៧៦៦នាក់ និងមនុស្សស្លាប់ក៏កើនឡើងដល់ចំនួន៣៥នាក់ផងដែរ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនមនុស្សស្លាប់ ដោយវីរុសខូវីដ-១៩ បានកើនឡើងដល់៣២៨៣នាក់នៅជុំវិញពិភពលោក មនុស្សឆ្លង បានកើនឡើងដល់ ៩៥០៣៦នាក់ និងមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់៥២៨៩៨នាក់៕