ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងត្បូងជំរុញជប៉ុន ឲ្យដកការរឹតត្បិតផ្នែកពាណិជ្ជកម្មចេញ

លោក ស៊ុង យុនម៉ូ (Sung Yun-mo) រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូង បានជំរុញប្រទេសជប៉ុន ឲ្យដកការរឹតត្បិតផ្នែកពាណិជ្ជកម្មចេញពីកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយភាពតានតឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។

សូមរំលឹកជូនថា កាលីខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ជប៉ុនបានរឹតត្បិតការលក់វត្ថុធាតុដើមផ្នែកឧស្សាហកម្មចំនួន៣ប្រភេទ មានរ៉ែកម្រសម្រាប់ផលិតទូរស័ព្ទដៃជាដើម ដែលជាវត្ថុធាតុដើមសំខាន់ក្នុងឧស្សាហកម្មផលិតទូរស័ព្ទរបស់កូរ៉េខាងត្បូង។

មូលហេតុដែលនាំ ឲ្យជប៉ុនរឹតត្បិតការនាំចេញវត្ថុធាតុដើមផ្នែកឧស្សាហកម្មទៅកាន់កូរ៉េខាងត្បូង គឺដោយសារកូរ៉េខាងត្បូងបានទាមទារ ឲ្យជប៉ុនសងជម្ងឺលើការប្រើកម្មករកូរ៉េខាងហួសកម្លាំង កាលពីសម័យសង្គ្រាមលោកលើកទីពីរ៕