ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ចំនួនមនុស្សបាត់បង់ជីវិតដោយវីរុសខូវីដ-១៩នៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួន៣១១៤នាក់ហើយ គិតត្រឹមថ្ងៃអង្គារ ទី០៣ ខែមីនានេះ ដែលជាកំណើនកើនឡើងខ្ពស់នៅឡើយ ។
ប្រភពដដែលបានបន្តថា កំណើនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ចំនួន៩០៣៧០នាក់ហើយដែរ ខណៈដែលកំណើនមនុស្សដែលបានជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន៤៨០០២នាក់ផងដែរ ។
សូមបញ្ជាក់ជូនថា ទាំងមនុស្សស្លាប់ មនុស្សឆ្លង និងមនុស្សដែលបានជាសះស្បើយពីរីរុសនេះ គឺភាគច្រើនបំផុតនៅប្រទេសចិន ប៉ុន្តែកំណើនមនុស្សឆ្លងនៅប្រទេសចិនបានថយចុះហើយ ដោយករណីឆ្លងនៅបណ្តាប្រទេសក្រៅពីប្រទេសចិន បានកើនឡើងខ្ពស់ទៅវិញ ៕