ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទាហានអាមេរិកម្នាក់នៅកូរ៉េខាងត្បូងឆ្លងវីរុសខូវីដ-១៩

បញ្ជាការកងទ័ពរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃពុធ ទី២៦ ខែកុម្ភៈនេះថា ទាហានអាមេរិកម្នាក់បានឆ្លងវីរុស-១៩ ដែលជាករណីឆ្លងលើកដំបូងសម្រាប់ទាហានអាមេរិកនៅក្នុងប្រទេសនេះចាប់តាំងពីវីរុសផ្លូវដង្ហើមមួយនេះបានផ្ទុះឡើង ដែលនេះបើយោងតាម Aljazeera ។
ទាហានអាមេរិកដែលបានឆ្លងវីរុសនេះមានអាយុ២៣ឆ្នាំ ដែលជាទាហានម្នាក់ក្នុងចំណោមទាហានអាមេរិកសរុបប្រមាណ២ ៨ ៥០០នាក់នៅលើទឹកដីកូរ៉េខាងត្បូង ខណៈដែលចំនួនមនុស្សឆ្លងវីរុសមួយនេះបានកើនឡើងកាន់តែខ្ពស់នៅកូរ៉េខាងត្បូង ។
សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកបានកើនឡើងដល់ចំនួន ៨០៩៦ ៧នាក់ មនុស្សស្លាប់កើនឡើងដល់ចំនួន ២៧៦៣នាក់ និងចំនួមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ចំនួន ២៩ ៩៩៨នាក់ហើយដែរ ៕