ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

វីរុសខូវីដ-១៩ឆ្លងកាន់តែខ្លាំងនៅប្រទេសអ៊ីរ៉ង់សូម្បីតែអនុប្រធានាធិបតីអ៊ីរ៉ង់ក៏ឆ្លងដែរ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអប់រំផ្នែកឱសថរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា អនុប្រធានាធិបតីរបស់ប្រទេសនេះ លោកស្រី ម៉ាស៊ូម៉េះ អេបតេកា (Masoumeh Ebtekar) បានឆ្លងវីរុសខូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ។
រដ្ឋមន្ត្រីដដែលបានបន្តថា លោកស្រី ម៉ាស៊ូម៉េះ អេបតេកា ទំនងជាបានឆ្លងវីរុសនេះក្នុងកំឡុងពេលដែលលោកស្រីទៅសួរសុខទុក្ខអ្នកជម្ងឺវីរុសខូវីដ-១៩នៅមន្ទីរពេទ្យ ខណៈដែលចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ចំនួន​២៦នាក់ហើយនៅក្នុងប្រទេសនេះ ។។
លោកស្រី ម៉ាស៊ូម៉េះ អេបតេកា គឺជាអនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្ត្រី និងគ្រូសារ ហើយការឆ្លងវីរុសខូវីដ-១៩​លើ​អនុប្រធានាធិបតីរូបនេះ បានកើតឡើងខណៈដែលចំនួនមនុស្សឆ្លងវីរុសនេះនៅអ៊ីរ៉ង់បានកើនឡើងដល់២៤៥នាក់ ៕

Medical workers wearing protective gear carry a patient infected with the COVID-19 coronavirus at a hospital in Chuncheon on February 22, 2020. – South Korea reported 142 more coronavirus cases on February 22, the sharpest spike in infections yet, with more than half of the new cases linked to a hospital in a southern city. The national toll of 346 is now the second-highest outside of China. (Photo by – / YONHAP / AFP) / – South Korea OUT / REPUBLIC OF KOREA OUT NO ARCHIVES RESTRICTED TO SUBSCRIPTION USE
Image processed by CodeCarvings Piczard ### FREE Community Edition ### on 2020-02-23 09:59:37Z | http://piczard.com | http://codecarvings.com]ÿ”V9j§