ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មុខរបរលក់អាហារនៅតាមសាលារៀននៅប្រទេសកេនយ៉ាបានទទួលប្រាក់ចំណូលកាន់តែច្រើន ខណៈសិស្សានុសិស្សបានគាំទ្រកាន់តែខ្លាំងដោយទទួលទានអាហារថ្ងៃត្រង់នៅសាលារៀន និងមិនវិលត្រឡប់ទៅផ្ទះពេលថ្ងៃ ។
កុមារី ណាន់ស៊ី អែនជើរី (Nancy Njeri) សិស្សសាលាបឋមសិក្សា ហ្កាតុង អូរ៉ា (Gaton Ora) នៅទីក្រុងណៃរ៉ូប៊ី បាននិយាយថា ការទទួលបានអាហារស្រា ប់នៅសាលារៀន គឺចំណេញពេលវេលាច្រើនក្នុងការសម្រាក ។
កុមារី ណាន់ស៊ី អែនជើរី បានបន្ថែមថា អាហារស្រាប់សម្រាប់ថ្ងៃត្រង់មួយពេល មានតម្លៃក្នុងរង្វង់១៥ស៊ីលីង (Shilling ប្រាក់កេនយ៉ា) ប្រហាក់ប្រហែល១៥សេនដុល្លារអាមេ រិក ដែលជាតម្លៃថោកសមរម្យ ។
ឪពុកម្តាយ ឫអាណាព្យាបាលរបស់សិស្សានុសិស្សភាគច្រើននៅទីក្រុងណៃរ៉ូប៊ី បានបង់ប្រាក់ជាខែសម្រាប់អាហារថ្ងៃត្រង់កូនរបស់ខ្លួន ដោយមិនចាំបាច់ចំណាយប្រចាំថ្ងៃទេ ៕