ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សជាសះស្បើយពីវីរុសខូវីដ-១៩កើនឡើងដល់១៦៣៤២នាក់ ខណៈមនុស្សស្លាប់កើនឡើងដល់២១២៥នាក់

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សជាសះស្បើយពីវីរុសខូវីដ-១៩ (COVID-19) នៅជុំវិញពិភពលោកបានកើនឡើងដល់១៦៣៤២ នាក់គិតត្រឹមព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈនេះ ចំណែកចំនួនមនុស្សស្លាប់ដោយវីរុសនេះក៏បានកើនឡើងដល់២១២៥នាក់ផងដែរ ។

ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩នៅជុំវិញពិភពលោកក៏បានកើនឡើងខ្ពស់ផងដែរដល់ចំនួន ៧៦៦៩៥ នាក់ហើយដែរ ដែលជាបរិមាណមនុស្សឆ្លងវីរុសនេះ ក្នុងល្បឿនយឺត នៅក្រោមចំនួន ២០០០នាក់ក្នុងមួយថ្ងៃ ប្រៀបធៀបនឹងចំនួនជាង៣០០០នាក់ក្នុងមួយថ្ងៃកាលពីមុន ។

សូមបញ្ជាក់ថា នៅថ្ងៃពុធដដែលនេះ លោក Alireza Vahabzadeh ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសថា មនុស្សចំនួនពីរនាក់បានបាត់បង់ជីវិតដោយវីរុសខូវីដ-១៩ នៅប្រទេសអ៊ីរ៉ង់ ដែលជាករណីស្លាប់លើកដំបូងសម្រាប់តំបន់មជ្ឈិមបូព៌ា ៕