ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំនួនមនុស្សស្លាប់ដោយវីរុស COVID-19 កើនឡើងខ្ពស់បំផុតដល់២៤៥នាក់

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួមនុស្សស្លាប់ថ្មីដោយវីរុសផ្លូវដង្ហើម ខូវីត-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាននៅចន្លោះពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះ ដែលបានកើនឡើងរហូតដល់ ២៤៥នាក់ ដែលបានរុញច្រានចំនួនមនុស្សស្លាប់សរុបដោយវីរុសនេះកើនឡើងដល់១៣៦៣នាក់ហើយ ។

ចំណែកមនុស្សថ្មីដែលបានឆ្លងវីរុសនេះក៏បានកើនឡើងខ្ពស់ដែរក្នុងរយៈពេលដូចគ្នានេះ ដោយមនុស្សឆ្លងថ្មីមានចំនួន ១៥៣១៨នាក់ ដែលរុញច្រានចំនួមនុស្សឆ្លងសរុបដល់៦០១០៧នាក់នៅទូទាំងពិភពលោក ដែលភាគច្រើននៅប្រទេសចិន ។

ចំពោះមនុស្សដែលបានជាសះស្បើយពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ ក៏បានកើនឡើងខ្ពស់ដែរក្នុងរយៈពេលដូចគ្នានេះ ដោយមនុស្សជាសះស្បើយថ្មីពីវីរុសនេះបានកើនឡើង១៥០៣នាក់ និងកំណើននៃអ្នកជម្ងឺដែលបានជាសះស្បើយសរុបចំនួន៦០៣២នាក់ ៕