ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីក្រុងម៉ាកាវនឹងបិទបនល្បែងកាស៊ីណូ២សប្តាហ៍ដោយបារម្ភពីវីរុសផ្លូវដង្ហើមកូរ៉ូណា

លោក ហូ អៀតសឹង (Ho Iat-Seng) ប្រមុខដឹកនាំទីក្រុង ម៉ាកាវ (Macau) បានថ្លែងនៅថ្ងៃអង្គារ ទី០៤ ខែកុម្ភៈនេះថា លោកនឹង បិទ បនល្បែងកាស៊ីណូជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៅពេលខាងមុខ ដោយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណា ។ នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសកាតា អាល់ចាហ្ស៊ីរ៉ា (Aljazeera) ។

សូមបញ្ជាក់ជូនថា បនល្បែងកាស៊ីណូនៅទីក្រុងម៉ាកាវ ដែលជាដែនដីពាក់កណ្តាលស្វយ័ត របស់ប្រទេសចិន អាចរកប្រាក់ចំណូលបានប្រមាណ ជិត៤០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាប្រាក់ចំណូលខ្ពស់សម្រាប់ទីក្រុងមួយនេះ ។

លោក ហូ អៀតសឹង បានឲ្យដឹងថា គម្រោងបិទបនល្បែងកាស៊ីណូនេះ ត្រូវបានធ្វើឡើងចំពេលដែលកំណើននៃប្រាក់ចំណូលដែលបានមកពី បនល្បែងនេះ បានកើនឡើងក្នុងរង្វង់១៤%ក្នុងមួយឆ្នាំ ហើយក៏ចំពេលនៃការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមកូរ៉ូណាផងដែរ ៕