ប្រព័ន្ធផ្សព្វផ្សាយ Channel News Asia បានចុះផ្សាយថា គិតត្រឹមថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០២០នេះ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) ដែលបានផ្ទុះឡើងដំបូងនៅទីក្រុង អ៊ូហាន ប្រទេសចិន បានឆ្លងរាលដាលដល់ប្រទេសចំនួន១៥ ហើយនៅជុំវិញពិភពលោក ។
ប្រទេសដែលមានវត្តមានវីរុសផ្លូវដង្ហើមកូរ៉ូណា គឺមានប្រទេសចិន ថៃ កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង វៀតណាម ណេប៉ាល់ ស្រីលង្ការ ម៉ាឡេស៊ី អាល្លីម៉ង់ និងកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃចន្ទម្សិល មិញនេះ ។
សូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន១០៦នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយវីរុសនេះក៏បានឆ្លងរាលដាល់រហូតដល់ជាង៤០០០ករណីហើយដែរ ដែលនេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមអាជ្ញាធរចិននៅថ្ងៃចន្ទ ទី២៨ ខែមករានេះ ៕