ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ម៉​ម​ ប៊ុ​ន​ហេង​ ថា៖​ ​រក​ឃើញ​​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​

ភ្នំពេញ​៖​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាស​ថា​ បាន​រក​ឃើញ​មាន​វត្តមាន​វីរុស​កូ​រ៉ូ​ណា​ នៅ​កម្ពុជា​​ គឺ​បាន​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ប្រកាសបែបនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​យប់​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០២០​នេះ​ ពាក់ព័ន្ធ​នឹង​វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ឈ្មោះកូ​រ៉ូ​ណា​ ដែល​កំពុង​រីក​រាលដាល​ជុំវិញ​ពិភពលោក​។​

​អ្នកជំងឺ​ជា​ជនជាតិ​ចិន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ ធ្វើ​ដំណើរ​មក​ពី​ក្រុង​វូ​ហាន​ ជាមួយ​គ្រួសារ​៤​នាក់​ តែ​វិជ្ជមាន​តែ​គាត់​ម្នាក់​។​ គាត់​ចេញដំណើរ​ពី​ក្រុង​ វូ​ហាន​ មក​ក្រុងព្រះសីហនុ​ កាលពី​ថ្ងៃ​ទី​២៣​ ខែមករា​ ចេញ​រោគ​សញ្ញា​ កាលពី​ថ្ងៃ​ទី​២៥​ មក​រា​ (​គ្រុនក្តៅ​ ហៀរ​សំបោរ​)​យក​វត្ថុ​វិភាគ​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ និង​វិជ្ជមាន​ នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ដោយ​វិ​ទ្យ​ស្ថាន​ ប៉ាស្ទ័រ​ ស្ថានភាព​ជំងឺ​សញ្ញា​ផ្តាសាយ​ធម្មតា​។​

​វិធានការ​ដាក់​គាត់​ក្នុង​បន្ទប់​ដោយឡែក​មន្ទីរពេទ្យ​ ដាក់​អ្នក​ប៉ះពាល់​ទាំងអស់​តាម ដាន​សុខភាព​ បាញ់​សំលាប់​មេរោគ​កន្លែង​គាត់​ស្នាក់​នៅ​។​ តាម​រក​អ្នក​ប៉ះពាល់​ទាំងអស់​ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ៕