កណ្តាល៖ លោកឧត្តមសេនីយ៍ទោ អ៊ាង ចំរើន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ត្រូវបានប្តូរចេញ ។ ហើយតែងតាំងលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។
សេចក្តីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិនេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខា លើសេចក្តីប្រកាស កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា «អង្គភាពដើម មានភារកិច្ចផ្ទេរប្រាក់បៀវត្ស និងរបបឧត្ថម្ភផ្សេងៗ ព្រមទាំងកាត់ផ្តាច់ក្របខណ្ឌ ឲ្យមកអង្គភាពថ្មីគ្រប់គ្រងបន្ត ចាប់ពីខែមេសា ឆ្នាំ២០២០»៕