គណៈប្រតិភូ CEO Master Club ដែលដឹកនាំ ដោយលោកគ្រូ អោម សេងបូរ៉ា បានជួបសម្តែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ អំពីស្ថានភាពនិងឱកាសពាណិជ្ជកម្ម រវាងកម្ពុជានិងកូរ៉េខាងត្បូង សម្រាប់ជួយសហគ្រិនកម្ពុជា។
ការចូលរួមជួបសម្តែងការគួរសមនេះបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចសិក្សាទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងកសាងភាពជាអ្នកដឹកនាំរបស់សមាជិក CEO Master Club នៅប្រទេសកូរ៉េខាងត្បូង ដែលផ្តើមពីថ្ងៃទី២៤ ដល់៣០ ខែមករា ឆ្នាំ២០២០។
សូមបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ ម្ចាស់ពានស្ថាបនិកឆ្នើមលោកគ្រូ អោម សេងបូរ៉ា ក៏បានអញ្ជើញចូលរួមធ្វើជាវាគ្មិនពិសេស ក្នុងបេសសកម្មជួយប្រជាពលករកម្ពុជានៅប្រទេសកូរ៉េខាងត្បូងឱ្យត្រៀមលក្ខណៈបម្លែងខ្លួនពីពលករទៅជាសហគ្រិនដ៏ជោគជ័យនាពេលអនាគតផងដែរ ក្នុងសិក្ខាសាលាដ៏ធំនៅទីក្រូស៊ូវ៉ុនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលមានបងប្អូនពលករនិងអ្នកចូលរួមប្រមាណជា៦០០នាក់ ហើយបានបញ្ចប់ទៅដោយភាពជោគជ័យនិងសេចក្តីរីករាយក្រៃលែង។