ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រោយពីបាញ់ទម្លាក់យន្តហោះអាមេរិក ពួកឧទ្ទាមតាលីបង់ប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានទៀត

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ក្នុងរយៈពេលមិនដល់២៤ម៉ោងផង ក្រោយពីក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់បានបាញ់ទម្លាក់យន្តហោះយោធាមួយគ្រឿងរបស់សហរដ្ឋអាមេរិកប្រភេទ E-11A នៅប្រទេសអាហ្វហ្កានិស្ថាន ក្រុមឧទ្ទាមនេះបានប៉ះប្រយុទ្ធជាមួយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថានថែមទៀត នៅថ្ងៃអង្គារ ទី២៨ ខែមករានេះ។

ការប្រយុទ្ធគ្នារវាងក្រុមសកម្មប្រយុទ្ធរបស់ពួកឧទ្ទាមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានិស្ថាន បានធ្វើឡើងនៅខេត្ត ហ្កាស្ន៊ី (Ghazni) ភាគកណ្តាលនៃប្រទេសប្រទេសនេះ និងជាទីតាំងកាន់កាប់ដ៏រឹងមាំរបស់ពួកឧទ្ទាមតាលីបង់។

នាយសេនាធិការរងកងទ័ពអាមេរិក លោក ដាវីដ ហ្គោលហ្វេន (David Golfein) បានប្រកាសទទួលស្គាល់ថា យន្តហោះយោធាប្រភេទ E-11A គឺពិតជាបានធ្លាក់ដោយសារស្នាដៃរបស់ពួកឧទ្ទាមតាលីបង់មែន ប៉ុន្តែនាយសេនាធិការរូបនេះ មិនបានបង្ហាញពីមនុស្សនៅលើយន្តហោះនោះ ឫក៏មនុស្សដែលបានបាត់បង់ជីវិតនោះទេ៕