ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចំណាត់ការចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាអាចមានប្រសិទ្ធភាព

លោក ម៉ាក ប៉ារីស (Mark Parrish) នាយកផ្នែកវិជ្ជសាស្ត្រប្រចាំតំបន់អឺរ៉ុបខាងជើងនាយកផ្នែកវិជ្ជសាស្ត្រប្រចាំតំបន់អឺរ៉ុបខាងជើងនៃក្រុមហ៊ុន International SOS បានថ្លែងនៅថ្ងៃពុធ ទី២៩ ខែមករានេះថា ចំណាត់ការរបស់ក្រុមអាជ្ញាធរប្រទេសចិនក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះអាចនឹងមានប្រសិទ្ធភាព ប៉ុន្តែត្រូវការពេលវេលាយូរ ដែលនេះប្រព័ន្ធផ្សព្វផ្សាយរបស់ New York Times។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃពុធនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ១៣២ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណា ហើយកំណើននៃការឆ្លងវីរុសនេះក៏បានកើនឡើងរហូតដល់ជិត៦០០០ករណីហើយដែរក្នុងប្រទេសជាង១០ប្រទេស ដែលករណីឆ្លងច្រើនជាងគេនៅប្រទេសចិន។

លោក ម៉ាក ប៉ារីស បានបន្ថែមថា ប្រសិនបើក្រុមអាជ្ញាធរចិនអាចគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃវីរុសកូរ៉ូណាមិនអោយបន្តឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ការឆ្លងបន្តទៀតទៅកាន់ប្រទេសផ្សេងនៅជុំវិញពិភពលោកក៏ត្រូវស្ងប់ស្ងាត់ដែរ៕