រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅថ្ងៃសុក្រ ទី៣១ ខែមករានេះ ខណៈភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះរាលដាលក្នុងល្បឿនលឿន និងកំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋ ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។
ការប្រកាសអាសន្នពីការគម្រាមកំហែងដោយភ្លើងឆេះព្រៃរបស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានធ្វើឡើងក្រោយពីមនុស្សចំនួន៣៣នាក់បានបាត់បង់ជីវិត សត្វគ្រប់ប្រភេទប្រមាណជាង១ពាន់លានក្បាលបានងាប់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋប្រមាណជាង២៥០០ខ្នងត្រូវបានភ្លើងព្រៃឆាបឆេះបំផ្លាញ ។
សូមបញ្ជាក់ជូនថា ភ្លើងព្រៃនៅអូស្ត្រាលីបានចាប់ផ្តើមឆាបឆេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ ដោយបានបំផ្លិចបំផ្លាញតំបន់ព្រៃអស់ប្រមាណជាង១១លាន៧សែនហិកតា ស្មើនឹងប្រហែល១១៧០០០គីឡូម៉ែត្រក្រឡា ៕