ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន

ក្រោយអង្គការ WHO ប្រកាសអាសន្នចំនួនមនុស្សស្លាប់កើនឡើងដល់២៥៩នាក់ដោយវីរុសកូរ៉ូណានៅចិន។

អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីប្រកាសអាសន្នជាលក្ខណៈអន្តរជាតិស្តីពីការគម្រាមកំហែងផ្នែកសុខភាពដោយវីរុសផ្លូវដង្ហើមកូរ៉ូណាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះ ប៉ុន្តែចំនួនមនុស្សស្លាប់ដោយវីរុសនេះនៅតែបន្តកើនឡើងរហូតដល់២៥៩នាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CCTV របស់ចិន ។

គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី ប្រទេសចិន (The local health commision of Hubei province) បានថ្លែងថា ហ៊ូប៉ីគឺជាខេត្តដែលមានមនុស្សស្លាប់ និងឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាច្រើនជាងគេនៅទូទាំងប្រទេសចិន ដែលគិតត្រឹមថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៥៩នាក់ហើយ និងមនុស្សប្រមាណ១១៧៩១នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមនេះ ។

គណៈកម្មការសុខភាពក្នុងស្រុកនៅខេត្តហ៊ូប៉ី បានអោយដឹងថា គ្រាន់តែខេត្តហ៊ូប៉ីមួយ មនុស្សចំនួន១៣៤៧នាក់ថ្មីបានឆ្លងវីរុសកូរ៉ូណាកាលពីថ្ងៃសុក្រ ដែលរុញច្រានកំណើនមនុស្សដែលឆ្លងវីរុសនេះអោយកើនឡើងដល់៧១៥៣នាក់។

ក្នុងចំណោមមនុស្សដែលឆ្លងវីរុសនេះសរុបនៅទូទាំងប្រទេសប្រមាណ១១៧៩១នាក់ ហើយមនុស្សស្លាប់នៅក្នុងខេត្តមួយនេះក៏មានចំនួន១៩២នាក់ ក្នុងចំណោមមនុស្សស្លាប់នៅទូទាំងប្រទេសចំនួន២៥៩នាក់ ដែលជាចំនួនច្រើនជាងគេដែរ ៕

People who said they arrived from Hubei province after passing a checkpoint at the Jiujiang Yangtze River Bridge, head to the train station in Jiujiang, Jiangxi province, China, as the country is hit by an outbreak of a new coronavirus, January 31, 2020. REUTERS/Thomas Peter

This photo taken on January 26, 2020 shows workers