អ្នកវិទ្យាសាស្រ្តស្នើឲ្យកម្ពុជាខិតខំប្រឹងប្រែងស្តារគុណភាពទឹក ក្នុងត្រពាំង ឬស្រះ ដែលរងការបំពុលបរិស្ថានខ្លាំង
(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ត ដែលបានចំណាយពេលសិក្សាទៅលើពពួកសត្វល្អិតនៅក្នុងត្រពាំង ឬស្រះមួយចំនួននៅកម្ពុជា បានផ្តល់អនុសាសន៍ឲ្យកម្ពុជា ប្រឹងប្រែងស្តារឡើងវិញនូវគុណភាពទឹក ដែលរងការបំពុលខ្លាំង ដើម្បីកែលម្អគុណភាពទឹកឡើវិញ។
អ្នកវិទ្យាសសស្រ្ដរូបនេះ បានលើកឡើង កាលពីថ្ងៃ០៧ ឧសភា ឆ្នាំ២០២០ថា «យើងសូមផ្តល់ជាអនុសាសន៍ថា មន្ដ្រីនៅមូលដ្ឋាន ត្រូវបន្ដកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នូវគុណភាពទឹកនៃត្រពាំង ឬស្រះ ដែលរងការបំពុលបរិស្ថានខ្លាំង គួរតែត្រូវបានធ្វើឡើង ដើម្បីធ្វើឲ្យជីវិតក្នុងទឹកត្រពាំង ឬស្រះមានភាពសម្បូរបែបឡើងវិញ»។
អនុសាសន៍ទាំងនេះបានត្រូវធ្វើឡើង ដោយយោងទៅតាមការសិក្សាស្រាវជ្រាវមួយ ទៅលើសត្វល្អិតទឹក ដែលជាសូចនាករជីវសាស្រ្តគុណភាពទឹកក្នុងប្រព័ន្ធទឹកធម្មជាតិ និងពាក់កណ្តាលធម្មជាតិ នៅកម្ពុជា និងទំនាក់ទំនងរបស់ពួកវាទៅនឹងគុណភាពទឹកនៅក្នុងត្រពាំង ឬស្រះទឹកចំន...