ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុងក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។

១. កិច្ចប្រជុំលើកទី៤២ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន

២. កិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន)

៣. កិច្ចប្រជុំលើកទី៦ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ឥណ្ឌា។

លោក រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤២ និងកិច្ចប្រជុំអមជាមួយផ្សេងទៀត ពិនិត្យ និងពិភាក្សាលើ៣ចំណុច៖

១. ការផ្លាស់ប្តូរទិដ្ឋភាពទូទៅក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ពីជម្ងឺកូវីដ ១៩ លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ និងពិភាក្សាលើលទ្ធភាពសម្រាប់កិច្ច សហប្រតិបត្តិការក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាត និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្រោយពេលបញ្ចប់ការរាតត្បាត។

២. របាយការណ៍វឌ្ឍនៈភាពនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ២០១៩-២០២០ ។

៣. សំណើសុំការអនុម័តយល់ព្រមពីរដ្ឋមន្រ្តីអាស៊ាន និងព្រៃឈើ ។

ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ អាស៊ាន លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ ឆ្នាំ២០១៦-២០២៥ និងផែនការសកម្មភាពតាមវិស័យឆ្នាំ ២០១៦-២០២០ ។

• កិច្ចការអាទិភាពទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើដែលនឹងអាចសម្រេចបាននៅក្នុងឆ្នាំ២០២១ ។

• ក្របខ័ណ្ឌសមាហរណកម្មសន្តិសុខស្បៀងអាស៊ាន និងផែនការសកម្មភាពយុទ្ធសាស្ត្រសន្ដិសុខស្បៀងឆ្នាំ ២០២១-២០២៥ ។

• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មសត្វឆ្នាំ២០២០-២០២៥ ។

• លិខិតស្នើសុំសម្រាប់មជ្ឈមណ្ឌលបញ្ជាក់ឯកសារយោងថ្នាក់តំបន់លើការគ្រប់គ្រងជីវហានិភ័យ និងការធានាគុណភាពនៅប្រទេសសិង្ហបុរី ។

• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដំណាំ ឆ្នាំ២០២១-២០២៥។

• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជលផល ឆ្នាំ២០២១-២០២៥។

• ផែនការសកម្មភាពយុទ្ធសាស្ត្រអាស៊ានសម្រាប់កិច្ចសហការរវាងមន្រ្តីបង្គោលទទួលបន្ទុកកិច្ចការអនាម័យ និង ភូតគាមអនាម័យ ឆ្នាំ២០២១-២០២៥ ។

• ដំណោះស្រាយ និងផែនការសកម្មភាពទាក់ទងនឹងអាជីវកម្មនេសាទប្រកបដោយចិរភាពសម្រាប់សន្តិសុខស្បៀង នៅតំបន់អាស៊ាន ឆ្ពោះទៅឆ្នាំ២០៣០ ។

• ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ លក្ខខណ្ឌយោង និងនីតិវិធីបញ្ញាតិ្តសម្រាប់បណ្តាញអាស៊ានក្នុងការប្រយុទ្ធប្រឆាំង នឹងការនេសាទខុសច្បាប់ គ្មានរបាយករណ៍ និងគ្មានការអនុញ្ញាត ។

• ការអនុវត្តវារីវប្បកម្មល្អរបស់អាស៊ានដោយផ្ដោតលើចំណីត្រី ៖ ការណែនាំសម្រាប់គ្រូបង្គោល ។

• កំណែសម្រួលលក្ខណៈវិនិច្ច័យ និងសូចនាកររបស់អាស៊ានសម្រាប់ភាពស្របច្បាប់នៃឈើ ។

• គោលការណ៍ណែនាំរបស់អាស៊ានសម្រាប់អាជីវកម្មប្រមូលផលព្រៃឈើប្រកបដោយនិរន្តរភាព និងពិធីសារគ្រប់គ្រង ធនធានសម្រាប់អនុផលព្រៃឈើដែលបានកំណត់មួយចំនួន ។

• គោលការណ៍ណែនាំអំពីភូតគាមអនាម័យរបស់អាស៊ានសម្រាប់ការនាំចូលផ្លែមង្ឃុត ។

• បញ្ជីកម្រិតអតិបរមានៃកាកសំណល់ថ្នាំកសិកម្មចំនួន៤មុខរបស់អាស៊ានដែលបានធ្វើសុដុមនីយកម្ម ៖ នៅក្នុងផ្លែខ្នុរ (០,២ mg /kg ) ស្លឹកគុយរី (៣ មី mg /kg) ផ្លែមង្ឃុត (២០ mg /kg) ផ្លែក្រូចថ្លុង (០,៨ mg /kg)

• ស្តង់ដារអាស៊ានសម្រាប់ ៖ ១.ផ្លែស្ត្រប៊េរី ២.ផ្សិតចំបើង និង ៣.ដំឡូងជ្វាព៌ណស ។

• គោលការណ៍ណែនាំសម្រាប់តំបន់អាស៊ានអំពីការអនុវត្តស្តង់ដារអន្តរជាតិដែលទាក់ទងនឹងវិធានការអនាម័យ និង ភូតគាមអនាម័យ ។

• ឯកសារទស្សនទានស្តីពីការលើកកម្ពស់បណ្តាញសម្រាប់ការអភិវឌ្ឍផលិតផលនៅជនបទរបស់អាស៊ានទាក់ទង នឹងភូមិមួយផលិតផលមួយ ។

• ផែនការសកម្មភាពអាស៊ានសម្រាប់ការគ្រប់គ្រងដង្កូវហ្វូងឆ្នាំ២០២០-២០២៥ ៕