ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឆ្នាំសិក្សាថ្មី២០២០-២០២១សាលា(JVC)ត្រូវការសិស្ស-និស្សិតគ្រប់កម្រិត ដើម្បីចូលរៀនបច្ចេកទេសយានយន្ត

ភ្នំពេញ៖ ដោយសារតែប្រទេសកម្ពុជាពុំទាន់បណ្តុះបណ្តាលអ្នកជំនាញ បច្ចេកទេសឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារនៅឡើយទេ។ ដោយក្នុងមួយឆ្នាំៗ តម្រូវការកម្មករជំនាញជិត២ ម៉ឺននាក់ ។

សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០២០ ២០២១នេះ សាលា(JVC)កំពុងតែត្រូវសិស្ស-និស្សិតគ្រប់កម្រិត ដើម្បីសិក្សាឆ្លើយតបនិងតម្រូវការទីផ្សារការងារ។ជំនាញបច្ចេកទេសយានយន្តនៅកម្ពុជាមានសារៈសំខាន់ណាស់ ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារបស់កម្ពុជា លុះត្រាតែមានការបណ្តុះបណ្តាលបន្ថែមដល់យុវជន សិស្សិនិស្សិតហើយការងារនេះនៅក្រៅប្រទេសទទួលបានប្រាក់ខែច្រើន និងងាយស្រួលរកការងារធ្វើជាងជំនាញផ្សេងៗ»។

យុវជនកម្ពុជាគួរតែងាករកជំនាញបច្ចេកទេស ដែលមានការបណ្តុះបណ្តាលពីសាលារដ្ឋ និងឯកជន ជាក់ស្តែងសាលាមធ្យមបច្ចេកទេស (JVC)ជាដើម។ កន្លងទៅបញ្ហាប្រឈមសព្វថ្ងៃនេះគឺពេលមានការវិនិយោគ បើកយានដ្ឋានមិនមានធនធានជំនាញបច្ចេកទេសបំពេញការងារនោះទេ។

អាស្រ័យដូច្នោះ ហើយសូមអាណាព្យាបាលសិស្ស និស្សិតមេត្តារុះរាន់ឡើងមកចុះឈ្មោះចូលរៀន ដែលជំនាញបច្ចេកទេសយានយន្តនៅកម្ពុជាយុវជនមិនគួរមើលរំលឹងទេ ថ្វីបើការធ្វើការងារក្នុងសម្លៀកបំពាក់មិនស្អាតក៏ពិតមែន ប៉ុន្តែអាជីពនេះធ្វើឲ្យជីវភាពរស់នៅបានធូរធា។

លោក នាយកសាលាមធ្យមសិក្សា (JVC)បានចាត់ទុកថា នៅក្នុងប្រទេសកម្ពុជាមានភាពជឿនលឿនទំាងទីក្រុងនិងជនបទ ហើយចំនួនរថយន្តបាននាំចូលច្រើននៅរយៈពេលប៉ុន្មានឆ្នាំនេះចុងក្រោយនេះ។

ការិនិយោគនាំចូលរថយន្តច្រើនបង្កើតឱកាសការងារដល់អ្នកជំនាញជួសជុលរថយន្តនៅកម្ពុជាមានការងារធ្វើ ហើយជំនាញនេះពិតជាមានតម្រូវការខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) មានប្រសាសន៍ថា សព្វថ្ងៃនេះកំណើនយានដ្ឋាននៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដោយសារ តែកំណើននៃយានយន្តនាំចូលកាន់តែច្រើន ទន្ទឹមនោះសាលាបច្ចេកទេស (JVC) បានផលិតនិស្សិតប្រមាណ១០០ នាក់ក្នុងមួយឆ្នាំ ប៉ុន្តែមិនឆ្លើយតបតាមតម្រូវការទីផ្សារកាងារនៅឡើយទេ។

យោងតាម សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: សាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស-និស្សិត ព្រមទាំងសិស្ស-និស្សិត គ្រប់កម្រិតឱ្យបានជ្រាបថា នៅឆ្នាំ២០២០ និង២០២១នេះតទៅ ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារសូមបងប្អូន សិស្សនិស្សិតមកចូលរៀនឲ្យបានគ្រប់ៗ ដើម្បីអនាគតរបស់កូនចៅអស់លោកអ្នក សុំកុំភ្លេចមកចុះឈ្មោះចូលរៀនសាលាបច្ចេកហ្ស៊ី វ៉េ សេ ។

តាមអាស័យដ្ឋានបណ្តោយផ្លូវជាតិលេខ 6A ចំងាយ 300 ម៉ែត្រ ពីគល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕