ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ៊ីរ៉ង់ ចង់លក់ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដូចប្រទេសនានាជុំវិញពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ នឹងជួបពិភាក្សាជាមួយមន្ត្រីនៃប្រទេសមហាអំណាចលោកខាងលិច មានប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស នៅថ្ងៃសុក្រ ទី២៨ ខែមិថុនានេះ ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ចង់លក់ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិដូចប្រទេសនានានៅជុំវិញពិភពលោក និងចង់បានលុយត្រឡប់មកវិញ ខណៈដែលអាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ក្នុងករណីទាំងពីរនេះ ។

មហាអំណាចលោកខាងលិច ចង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយរក្សាទំនាក់ទំនងពាណិជ្ជកម្មជាធម្មតាជាមួយអ៊ីរ៉ង់ ប៉ុន្តែបំណងនេះមិនអាចធ្វើទៅបាន ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិកលើអ៊ីរ៉ង់ ៕