ប្រព័ន្ធផ្សព្វផ្សាយ Reuters News បានចុះផ្សាយថា មេដឹកនាំភាគច្រើន រួមទាំងប្រមុខដឹកនាំស្ថាប័នហិរញ្ញវត្ថុនានាផងដែរ ក្នុងកិច្ចប្រជុំ G20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ។
សង្គ្រាមពាណិជ្ជកម្មដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឆេះឡើង នឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចសកល និងធ្វើឲ្យប៉ះពាល់ដល់ប្រទេសភាគច្រើននៅជុំវិញពិភពលោក ។
លោក Yasutoshi Nishimura អនុរដ្ឋមន្ត្រីនៃទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងក្នុងកិច្ចប្រជុំ G20 ថា មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានឲ្យតម្លៃខ្លាំងទៅលើពាណិជ្ជកម្មសេរី និងប្រឆាំងចំពោះសង្គ្រាមពាណិជ្ជកម្ម ៕