ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) នៅថ្ងៃអង្គារថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះបានរៀបចំ “កម្មវិធីបណ្តុះបណ្តាលស្តីពីការអនុវត្តកាតព្វកិច្ចជាក់ស្ដែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” នៅក្នុងវិស័យល្បែងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្ត្រីជំនាញរបស់ គ.ល.ក, តំណាងក្រសួងយុត្តិធម៌, តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអភិបាលក្រុមហ៊ុន, នាយកគ្រប់គ្រងទូទៅ, មន្ត្រីប្រតិបត្តិ មកពីក្រុមហ៊ុនកាស៊ីណូចំនួន ១៩ សរុបចំនួន ៤៨រូប។



















