កំពង់ស្ពឺ ៖សេចក្តីរាយការណ៍អោយដឹងថា ស្ត្រីម្នាក់កំពុងដេកលើគំនរអំពៅ ត្រូវបាន ម៉ាសុីនកាត់អំពៅ កាត់ត្រូវស្លាប់ នៅការដ្ឋាន ក្នុងក្រុមហ៊ុនភ្នំពេញស៊ូហ្គើ។
ជនរងគ្រោះពិតជាស្លាប់ ដោយម៉ាសុីនកាត់អំពៅប្រាកដមែន និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយហេតុការណ៍នេះ កើតឡើងនៅចំណុច ចំការអំពៅក្រុមហ៊ុនភ្នំពេញស៊ូហ្គើស្ថិតក្នុងភូមិត្រពាំងក្រើញ ឃុំប្រាំម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។
ជនរងគ្រោះឈ្មោះវន អិច អាយុ១៨ឆ្នាំ រស់នៅភូមិពានិជ្ជ ឃុំយាអង្គ មុខរបរជាកម្មករក្នុង ក្រុមហ៊ុនភ្នំពេញស៊ូហ្គើ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើររើសដំថ្មជំុវិញម៉ាសុីនកាត់អំពៅ ពេលរើសរួច ជនរងគ្រោះបានដេកនៅលើគំនរអំពៅ ស្រាប់តែគេកាត់អំពៅ មិនបានប្រាប់ ក៏ចូលក្នុងម៉ាស៊ីនកាត់អំពៅ។
ទំនាក់ទំនងផ្តល់ព័ត៌មាន ០៨៧ ៥៧១៨២៣។