ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា សួរ វីរៈ នាំយកអង្ករចំនួន ១០តោន ប្រគល់ជូនលោកជំទាវអភិបាលខេត្តកោះកុង ដើម្បីជូនដល់កងកម្លាំងសមរភូមិមុខ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បាននាំអង្ករចំនួន ១០តោន ប្រគល់ជូនលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដើម្បីជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅជួរសមរភូមិមុខ។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ជានិច្ចកាលតែងជួយគាំទ្រដល់សកម្មភាពសង្គមជាប្រចាំ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។ ជាក់ស្តែង កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា និងលោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន ១០ ០០០ ០០០រៀល ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុងផងដែរ។
សូមបញ្ជាក់ថា រយ:ពេល03ថ្ងៃគិតចាប់តាំងពីទី16-18 ខែវិច្ឆិកា 2025 តំណាងគ្រួសារក្រុមហ៊ុនវីរ:ប៊ុនថាំ បាននាំអង្ករជូន៖
1-រដ្ធបាលខេត្តកោះកុងចំនួន 10តោន
2-រដ្ធបាលខេត្តបាត់ដំបងចំនួន 10តោន
3-រដ្ធបាលក្រុងប៉ោយប៉ែត ចំនួន 10តោន
3-មូលនិធិសម្តេចតេជោ ចំនួន 03តោន
ដើម្បីជួយដល់វីរ:កងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងជនភៀសសឹកដែលកំពុងជួបនូវការខ្វះខាតផងដែរ។