ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ត្រូវបាន​​ចែក​​ជូនដល់ពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹកហើយ

ភ្នំពេញ: នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណើរដោយឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ លោក​ លី​ សុវណ្ណរិទ្ធិ​ អភិបាលរងខេត្ត​ លោក​ កែវ​ តារារស្មី​ អភិបាលស្រុកអូរជ្រៅ​ ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ​​ចែក​​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹកដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ​ ឯកឧត្តមបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខនិងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ដែលតែងតែនៅជាប់ជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ បើទោះបីជាជាប់ដឹកនាំការការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដីក៏ដោយ ក៏លោកនៅគិតអំពីសុខទុក្ខរបស់ប្រជាជនជានិច្ច៕