ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកគម្រាមដំឡើងពន្ធនាំចូលពីវៀតណាម

 

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគម្រាមដំឡើងពន្ធនាំចូលពីប្រទេសវៀតណាមនៅពេលខាងមុខ ប្រសិនបើប្រទេសនេះ មិនបើកទីផ្សារឲ្យទូលំទូលាយសម្រាប់ការនាំចូលពីសហរដ្ឋអាមេរិក ។

លោក ត្រាំ បានគម្រាមថា វៀតណាមគឺជាប្រទេសបន្ទាប់ ដែលសហរដ្ឋអាមេរិកត្រូវដំឡើងពន្ធនាំចូល ក្រោយពីសហរដ្ឋអាមេរិកបានដំឡើងតម្លៃពន្ធនាំចូលពីបណ្តាប្រទេសនៅតំបន់អាស៊ីខាងត្បូង មានប្រទេសឥណ្ឌាជាដើម ។

សូមបញ្ជាក់ថា មុនពេលនៃការគម្រាមពីប្រធានាធិបតីអាមេរិករូបនេះ វៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ក្នុងតម្លៃទឹកប្រាក់ជិត១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយមិនយកពន្ធនាំចូលនោះទេ ៕