ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

ក្រសួងសាធារណការនិងដឹកជញ្ជូនបានកោះប្រជុំប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ តំណាងលេខាធិការដ្ឋានសម្របសម្រួលផ្នែកឯកជន និង ឧកញ៉ា សូ ងួន សហប្រាធានក្រុមការងារ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យរឹត បណ្តឹងការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវគោក”។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសប៍ថា ក្រុមហ៊ុន សមាគមដែលប្រកប របរទាក់ទងនឹងការដឹកជញ្ជូនសរុប ១៥០ក្រុមហ៊ុនចូលរួមហើយគោលបំណងនៃកិច្ចប្រជុំគឺចង់ទទួលធាតុចូលពិផ្នែកឯកជនលើបញ្ហាអនុវត្តច្បាប់ចរាចណ៍ផ្លូវគោគ ដែលរដ្ឋាភបាលបានចេញឲ្យអនុវត្តគោរពតាមច្បាប់រដ្ឋកំណត់។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ម្យ៉ាងវិញទៀត ផ្នែកឯកជនក៏បានសំណូមពរជួយដោះស្រាយ ហើយសូមឲ្យផ្នែកឯកជនគោរពតាមច្បាប់ដែលបានកំណត់ ហើយរាល់សំណូមទាំងប៉ុន្មានដែលបានលើកឡើងទាំងអឹងទទួលយករាយការណ៍ជូនដល់ថ្នាក់ដឹកនាំបន្តទៀត។