ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពហើយដោយសារគាំងបេះដូងនៅក្នុងពន្ធនាគារ

(ភ្នំពេញ)៖ យោងតាមប្រភពផ្លូវការពីអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា
លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺគាំងបេះដូងនៅក្នុងពន្ធនាគារហើយ
គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ សពរបស់លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោលសល្យវិច្ច័យ មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

លោក លី សាម៉េត ហៅគ្រូមា អាយុ៧៣ឆ្នាំ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាមួយសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្រ្តី២នាក់