ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការនាំចេញក្នុងរយៈពេល៤ ខែ នៃឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ ​តោន គិតជាទឹកប្រាក់​បានចំនួន ២៦៦.៣៨ លានដុល្លារសហរដ្ឋអាមេរិក

ភ្នំពេញ:ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤​ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន​ គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២​​​​​​​​​​​​​​​​​​.៩១ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៨.៦៦% ប្រភេទអង្ករសគ្រាប់វែង ២១.៣៨% អង្ករចំហុយ ១.៦៩% អង្ករសរីរាង្គចំនួន ០.៨៩% អង្ករបាក់គ្រប់ប្រភេទ ១៧.១៨% និងអង្ករផ្សេងៗចំនួន ០.២% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៦៨០ ៨៩១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៧៦.១០ លានដុល្លារសហរដ្ឋអាមេរិក ៕