ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកឧកញ៉ា ហេង ឡុង អុនុប្រធានសមាគមឧកញ៉ាកម្ពុជានិងថ្នាក់ដឹកនាំនៃសមាគម អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ

ភ្នំពេញ៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជាបាន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប អមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។
សមាគមឧកញ៉ាកម្ពុជា ចំនួន៤រូប ដែលត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា ហេង ឡុង ដើម្បីអមដំណើរនេះ រួមមាន រួមមាន អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ហ៊ុន ឡាក់ និង លោក ម៉ៅ សុទ្ធីវឌ្ឍ។
បន្ថែមពីនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងចូលរួមជាមួយសភាពាណិជ្ជកម្ម-កម្ពុជា ក្នុងកិច្ចប្រជុំធុរកិច្ចនិងវិនិយោគផ្សេងៗ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងហ្វីលីពីន។