(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តបន្ត ក្រោមការដឹកនាំសម្របសម្រួលរបស់ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាល។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិបើករបស់ឯកឧត្ដមប្រធានអង្គប្រជុំ និងវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានពាក់ព័ន្ធនឹងការកែទម្រង់រដ្ឋបាល និងការត្រៀមចូលរួមធ្វើជំរឿនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា តាមរចនាសម្ព័ន្ធជាក់ស្ដែង
២. របាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែមេសា របស់នាយកដ្ឋានកិច្ចការបច្ចេកទេសនិងមន្ទីរពិសោធន៍, នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់, នាយកដ្ឋានកិច្ចការប្រកួតប្រជែង, សាខា ក.ប.ប. ខេត្តស្ទឹងត្រែង, សាខា ក.ប.ប. ខេត្តពោធិ៍សាត់, សាខា ក.ប.ប. ខេត្តកំពត
៣. បទអន្តរាគមន៍របស់លោកអគ្គនាយករងទទួលបន្ទុក
៤. មតិបូកសរុប និងទិសដៅការងារអនុវត្តបន្ត។

































