ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមសមាជិកយុវជនគណក្សថ្នាក់កណ្តាលផ្នែកសហគ្រិនវ័យក្មេងប្រាប់យុវជនគណបក្សខេត្តរតនគិរី ឲ្យខិតខំកសាងសមត្ថភាពនិងចំណេះដឹងឲ្យខ្លាំង ជាពិសេសសហគ្រិនភាព​ ទើបជាតិយើងខ្លាំង​ ហេីយគេមិនមេីលងាយ

ខេត្តរតនគិរី៖​ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល,ឯកឧត្តម សាយ សាមាន អនុប្រធានគណបក្សខេត្តនិងជាអនុប្រធានប្រចាំការយុវជនគណបក្សខេត្តរតគិរី ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមនៅក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគត ដែលកម្មវិធីនេះរៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាលនិងគណៈកម្មាធិការគណបក្សខេត្តរតនគិរី។
នៅក្នុងសិក្ខាសិលាដែលរៀបចំឡើងនៅក្រុងបានលុងខេត្តរតនគិរីនេះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗដូចជា ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថានគម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងយុវជនមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តរតនគិរី ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។
ឯកឧត្តមបណ្ឌិត កៅ ថាច បានជម្រាបជូនវេទិកានោះថា ក្នុងស្ថានភាពមួយដែលពិភពលោកកំពុងតែប្រឈមមុខនឹងភាពតានតឹងនៃសង្រ្គាមរុស្សីនិងអ៊ុយក្រែន ព្រមទាំងសង្រ្គាមនៅមជ្ឍិមបូព៌ា កម្ពុជាយើងក៏ទទួលរងសម្ភាធផងដែរ ដូច្នោះហើយកម្មវិធីថ្ងៃនេះក៏ជាឱកាសដែលយុវជនយើងគួរបង្កើនសមត្ថភាព ចំណេះដឹង ជំនាញឲ្យខ្លាំង និងការចាប់យកឱកាសថ្មីៗលើវិស័យសហគ្រិនភាព ព្រមទាំងការវិនិយោគផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាលបានរំលឹកជូនថា ភាពខុសគ្នារវាងអាជីវកម្មពីសម័យអង្គរនិងបច្ចុប្បន្នដែលក្នុងនាមយើងជាយុវជនរបស់គណបក្សត្រូវតែស្វែងយល់ឲ្យច្បាស់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេស ការអភិវឌ្ឍន៍សេដ្ឋកិច្ចបែបថ្មី ។ជាក់ស្តែងសម័យអង្គរខ្មែរយើងធ្វើកសិកម្មជាជន្ទុលនៃសេដ្ឋកិច្ចគឺមិនទៅណាឆ្ងាយទេ រួមមាន តឹកតាងស្រាប់ បារ៉ាយទឹកនៅតំបន់អង្គរជាប្រភពទឹកសម្រាប់ធ្វើកសិកម្ម ដែលខ្មែរយើងក្លាយជាអាណាចក្រមួយដ៏រុងរឿងដល់ចំណុចកំពូលដោយសារតែវិស័យកសិកម្មនាសម័យនោះ។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្ញើសារចុងក្រោយ ជូនយុវជនគណបក្សនៅខេត្តរតនគិរីថា យើងជាយុវជនរបស់ណបក្សទាំងអស់គ្នាត្រូវខិតខំ កសាងសមត្ថភាពឲ្យខ្លាំង ទើបជាតិយើងខ្លាំងដែរ ក្នុងនោះមានទាំងចំណេះ និងជំនាញច្បាស់លាស់ ទើបអាចជួយប្រទេសជាតិយើងខ្លាំងដែរ ។បើយើងម្នាក់ៗខ្សោយហេីយ​ ជាតិយើងនឹងខ្សោយដែរ ដូច្នោះចំណុចនេះ ជាចំណុចសំខាន់ដែលយុវជនយើងគ្រប់គ្នាត្រូវចងចាំថា យើងទាំអស់គ្នាជាចំណែកមួយនៃការកសាងជាតិ​ ដូច្នេះយេីងត្រូវតម្រង់ទិសខ្លួនឯងដើម្បីឆ្ពោះទៅរកការធ្វើអាជីវកម្មថ្មីៗ និងអាជីវកម្មពាក់ព័ន្ធនិងបរិបទថ្មីគឺ សេដ្ឋកិច្ចមូលធនចំណេះដឹង និងសេដ្ឋកិច្ចបៃតង។