ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត យ៉េត វីណែល រៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយ​ ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចុះបង្រ្កាបកាស៊ីណូ DA JIN GANG ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)

ភ្នំពេញ:ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.), ជាអនុ​ប្រ​ធាន​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និ​ង​ជាប្រធាន​ក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះ លេខាធិការដ្ឋាន គ.ប.ឆ.ប. នារសៀលថ្ងៃសុក្រទី២២ ខែឧសភា ឆ្នាំ២០២៦នេះបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ Zoom ជាមួយ​ ​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីលទ្ធផលនៃការចុះបង្រ្កាបកាស៊ីណូ DA JIN GANG ស្ថិតនៅក្នុងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការបន្តតាមនីវិធីជាធរមាន។

កិច្ចប្រជុំមានការចូលរួមពី អភិបាលរង តំណាង​អភិបាល​នៃ​គណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តព្រះសីហនុ​, ព្រះរាជអាជ្ញារងអមសាលាដំបូង​ខេត្តព្រះសីហនុ, តំណាង​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ច​ប្រយុទ្ធ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គ.ល.ក.។