ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខុន
សេរីរដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ព្រមទាំងមានការចូលរួមពី មន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុកការិយាល័យជុំវិញស្រុក កងរាជអាវុហត្ថស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករស្រុកកណ្តាលស្ទឹង។

លោកបណ្ឌិត កៅ ថាច បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចូលរួមជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករទាំងអស់ នៅទូទាំងស្រុកកណ្តាលស្ទឹង ។ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា គោលបំណងសំខាន់នៃការជួបសំណេះសំណាលក្នុងឱកាសនេះ ដើម្បីឱ្យបងប្អូប្រជាកសិករ បានស្គាល់ពី សមាគមបណ្តាញកសិករតេជោ និងចូលរួមជាសមាជិកឱ្យបានច្រើន ដើម្បីមានឱកាសទទួលបានការគាំទ្រផ្នែក ទីផ្សារ និងប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាប។