ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះ MOO MOO FARM

កណ្តាល៖នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នៅ កសិដ្ឋាន MOO MOO FARM ដែលជាកសិដ្ឋានចិញ្ចឹមគោឈានមុខមួយក្នុងការផលិតទឹកដោះគោស្រស់ប្រកបដោយគុណភាពខ្ពស់ ដែល មានទីតាំងស្ថិតនៅ សង្កាត់ព្រែក​ក្មេង​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ការចុះពិនិត្យនាឱកាសនេះ មានគោលបំណងស្វែងយល់ផ្ទាល់អំពីវឌ្ឍនភាពនៃការគ្រប់គ្រងកសិដ្ឋាន ខ្សែសង្វាក់ផលិតកម្មផលិតទឹកដោះគោស្រស់ស្របតាមស្តង់ដារបច្ចេកទេស ក៏ដូចជាការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការផ្សេងៗ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ និងបន្តជំរុញគាំទ្រផ្នែកឥណទាន  ក្នុងគោលដៅលើកកម្ពស់វិស័យកសិឧស្សាហកម្ម ការកែច្នៃផលិតផលក្នុងស្រុក និងពង្រឹងខ្សែសង្វាក់តម្លៃកសិកម្មនៅកម្ពុជាឱ្យកាន់តែមាននិរន្តរភាព និងរីកចម្រើនទៅមុខ។