ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត កៅ ថាច និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកចូលរួមដើរ ២ ៧០០ ជំហានដើម្បីគន្ធបុប្ផា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ

ភ្នំពេញ: តបតាមការអំពាវនាវ ដ៏ខ្ពស់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB និងថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រោមឱវាទបានដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផានៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ។

នៅរសៀលនោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជាក៏បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមាណ ១ ៥០០ នាក់ ដើរ ២ ៧០០ ជំហាន នៅពហុកីឡដ្ឋានមរតកតេជោ។

សូមរំលឹកថា នេះជាព្រឹត្តិការណ៍លើកទី១ របស់គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចំាអគ្គនាយកដ្ឋាន និងអង្គភាពនានា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នមួយចំនួនទៀតក្រោមឱវាទរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងគាំទ្រ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ដែលជាយុទ្ធនាការប្រចាំឆ្នាំដ៏ធំ និងសំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។

ការរៀបចំពិធីដើរនេះ ស្របតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងអំឡុងពិធីបើក “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ និង ពិធី “សំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត” កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ។

សូមជម្រាបជូនថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារដែលបានចូលរួមប្រចាំខែសរុបចំនួន 394 នាក់ បរិច្ចាគក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦ តាមរយៈពិធីដើរ ២ ៧០០ ជំហាន ដើម្បីគន្ធបុប្ផាចំនួន ៤៨ ៤១៥ ០៣៦ រៀល និង ១០៩ ០០១ ដុល្លារអាម៉េរិក។