ភ្នំពេញ៖ មន្រ្តីនគរបាលចូលនិវត្តន៍ម្នាក់ ឈ្មោះ ម៉ែន សុផុន បានអអាងថា រូបលោកដោយយសារចាញ់បោកអ្នកឧកញ៉ាម្នាក់ដែលបានចេញសែកឲ្យគ្មានប្រាក់ហើយ គាត់ទៅខ្ចីលុយគេទិញដីឲ្យពេលផ្ទេរសិទ្ធិរួចបែរជាសែកអត់លុយ រួចបែរជាប្តឹងគាត់ រួចបានយកប្លង់ដីទៅបញ្ចាំនៅធនាគារ រហូតធ្វើឲ្យគាត់រងគ្រោះ រហូតដល់ចុងក្រោយមានជំងឺផ្លូវចិត្តចូលពេទ្យជាប្រចាំទៀត ។
យោងតាមមន្រ្តីរូបនេះបញ្ជាក់ថា រូបលោកជំពាក់លុយគេលក់អស់ទ្រព្យពីខ្លួន នឹងធ្លាក់ខ្លួនដល់នាទីចុងក្រោយ សូមគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់រូបគាត់និងគ្រួសារផង។










