ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរបស់ គ.ល.ក.ចូលរួមកម្មវិធីដើរកម្សាន្ត “២៧០០ជំហានដើម្បីកុមារកម្ពុជា”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ភ្នំពេញ៖រសៀលថ្ងៃព្រហស្បតិ៍ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរបស់ គ.ល.ក.បានអញ្ជើញចូលរួមកម្មវិធីដើរកម្សាន្ត “២៧០០ជំហាន ដើម្បីកុមារកម្ពុជា” ដែលជាយុទ្ធនាការ កៀរគរមូលនិធិគន្ធបុប្ផាកម្ពុជា ១ម៉ឺនរៀល ១ម៉ឺននាក់ ប្រចាំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ជាប្រធាន គ.ល.ក. និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ឋាកម្ពុជា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
—————————————
On Thursday afternoon, 4 June 2026, H.E. Dr. YETH Vinel, Secretary General of the Commercial Gambling Management Commission of Cambodia (CGMC) accompanied by the leaders and officials of the CGMC, was invited to join walking program the “2700 Steps for Cambodian Children”, which is a campaign to raise 10,000 riels for the Cambodian Kantha Bopha Foundation for 10,000 people in 2026, under the high presidency of H.E. Dr. Aun Pornmoniroth, Deputy Prime Minister, Minister of Economy and Finance, Chairman of the Cambodian Children’s Committee and CEO of the Cambodian Kantha Bopha Foundation at the Morodok Techo National Stadium.