ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល រៀបចំកិច្ចប្រជុំស្តីអំពី ”ការត្រៀមរៀបចំវេទិការសាធារណៈសម្រាប់ ក្រុមការងារ​គណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល”

កណ្តាល៖ ព្រឹកថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បាន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល ស្តីពី ”ការត្រៀមរៀបចំវេទិការសាធារណៈសម្រាប់ ក្រុមការងារ​គណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល”។
កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ​កណបក្ស​ចុះមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារ​គណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល មានការ​ចូលរួមពី លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មាធិការទី៦ នៃព្រឹទ្ធសភា និងជាប្រធាន​​ក្រុមចលនា​ស្រ្តី និងកិច្ចការច្បាប់ ចំណុះក្រុមការងារគណបក្ស​ចុះមូលដ្ឋា​ន​ក្រុងសំពៅពូន រួមទាំងឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ទាំង៥ នៃក្រុងសំពៅពូន ឯកឧត្តម លោកជំទាវ ប្រធានក្រុមចលនាទាំង១៣ ចំណុះក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល។ ឯកឧត្តម លោកជំទាវ លោក​ លោកស្រី សមាជិក​ សមាជិកា នៃក្រុមការងារគណបក្សចុះ​មូលដ្ឋាន​ក្រុងសំពៅពូន សរុប ២៩រូប។

បន្ទាប់ពីបទបង្ហាញ ឯកឧត្តម សាម៉ន បណ្ឌិត្យ ប្រធានក្រុមចលនា​មហាជន បានលើកឡើងពីការ​ស្រាវស្រាវលើបញ្ហា​ប្រឈម​របស់ប្រជាជនក្នុងក្រុងសំពៅពូន រួចមក ឯកឧត្តមបណ្ឌិត​ប្រធាន បានផ្តល់អនុសាសន៍ដល់ ឯកឧត្តម លោកជំទាវ ប្រធានសង្កាត់ទាំង៥ និង​ក្រុមចលនាទាំង១៣ ត្រូវសហការគ្នា​ស្រាវជ្រាវបញ្ហា​ឪ្យបាន​ស៊ីជម្រៅ រួមជាមួយគណបក្សក្រុង និងគណបក្សមូលដ្ឋាន ដើម្បីរួមគ្នាគិត និងដោះស្រាយ។

ឯកឧត្តមបណ្ឌិត​ប្រធាន បានគាំទ្រ និងផ្តល់អនុសាសន៍ជូនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានទាំងអស់ក្នុងការរៀបផែនការ និងរៀបចំ វេទិការសាធារណៈ នាកំឡុងពេលឆាប់ៗខាងមុខនេះ៕