ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងលោកជំទាវ ឡាយ ម៉ាលី បានចូលបច្ច័យ ៣,៧៥០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ

ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice និងលោកជំទាវ ឡាយ ម៉ាលី បានចូលបច្ច័យជាថវិកាចំនួន ៣,៧៥០ ដុល្លារអាមេរិក ដើម្បីចូលរួមចំណែកក្នុងការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ។
តាមរយៈសទ្ធាជ្រះថ្នារបស់ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ និងលោកជំទាវ តាមរយៈ លិខិតថ្លែងអំណរគុណមួយរបស់ គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណ និងសូមអនុមោទនាបុណ្យ ចំពោះទឹកចិត្តសទ្ធាដ៏សប្បុរសយ៉ាងក្រៃលែងបំផុតរបស់ កាលពីថ្ងៃសៅរ៍ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ការកសាង រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ ដែលជាសំណង់ សិល្បៈស្ថាបត្យកម្ម វប្បធម៌ ដ៏ប្រណិតនៃ ប្រវត្តិសាស្ត្រជាតិ នឹងជានិមិត្តរូប ស្មារតីប្រលឹងជាតិខ្មែរ ដ៏ឧត្តង្គឧត្តម ល្អផូរផង់ ខ្ពង់ខ្ពស់ អស្ចារ្យបំផុត ទៅតាមរចនាប័ទ្មស្នាដៃបុព្វបុរសដូនតាខ្មែរយើង នាសម័យរាជធានីឧដុង្គ ដើម្បីតម្កល់ រក្សាទុកនូវ ប្រពៃណី វប្បធម៌ ក្បូរក្បាច់រចនា ដ៏ប្រណិត សម្រាប់កូនចៅជំនាន់ក្រោយ និងពង្រីកផ្សព្វផ្សាយ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ជាពិសេសដើម្បីចូលរួមចំណែក អភិវឌ្ឍសង្គមជាតិ និងស្ថាប័នព្រះពុទ្ធសាសនា ឱ្យកាន់តែចម្រើនរុងរឿង សុខសន្តិភាព ត្រជាក់ត្រជុំ សុខដុមរមនា ស្ថិតស្ថេរ ចីរកាលតរៀងទៅ។ ដូច្នោះ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំឡាយ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។