ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៥ខែមិថុនាឆ្នាំ២០២៦នេះបានរៀបចំ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមជាវាគ្មិនតំណាងមកពី ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងមានការចូលរួមជាសិក្ខាកាមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, និងប្រតិបត្តិករនិង/ឬកម្មសិទ្ធិករកាស៊ីណូ សរុបចំនួនប្រមាណ ៥០០រូប។