រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) និងសហការី នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ខែកក្កដាឆ្នាំ២០២៦នៅការិយាល័យកណ្តាលនៃធនាគារ ARDBទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Mekong Strategic Capital (MSC) និងក្រុមការងារអនុវត្តកម្មវិធី CCFF (CCFF Working Group) ក្នុងគោលបំណងរួមមាន៖ (១) ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធី CCFF, (២) ការពិនិត្យលើភាពគ្រប់គ្រាន់នៃលក្ខណៈសម្បត្តិរបស់អតិថិជនសក្តានុពលក្រោមក្របខ័ណ្ឌកម្មវិធី, និង (៣)ទិសដៅជាបន្តបន្ទាប់។
ក្នុងនោះ ឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រុមការងារអនុវត្តកម្មវិធី CCFF ក្នុងការពង្រឹងលើយន្តការនៃការវាយតម្លៃឥណទានបៃតង, ការឆ្លើយតបនឹងលក្ខខណ្ឌវិនិច្ឆ័យសំខាន់ៗ, និងផលជះនៃការអនុវត្តគម្រោងនីមួយៗ ជាពិសេសការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាគោលដៅសំខាន់ក្នុងការរួមចំណែកដល់ ការអនុវត្តហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។
H.E. Dr. KAO Thach and Colleagues met the Mekong Strategic Capital to discuss the Cambodia Climate Finance Facility (CCFF)
————————————————————–
Phnom Penh: H.E. Dr. KAO Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), accompanied by his colleagues, met the Mekong Strategic Capital under the Cambodia Climate Finance Facility (CCFF). The objectives of the meeting included: (1) reviewing the implementation progress of the CCFF, (2) reviewing the current eligibility pipelines, and (3) outlining strategic next steps.
During the meeting, H.E. Dr. Kao Thach provided strategic guidance to the CCFF Working Group on strengthening the credit appraisal process and ensuring compliance with the program’s eligibility criteria. He also encouraged the CCFF Working Group to prioritize the project’s impact that delivers tangible climate adaptation and mitigation outcomes, supporting the green finance implementation and sustainable development goals.
The meeting was held on the morning of July 09, 2026, at the ARDB Headquarters.