ភ្នំពេញ៖ ក្រោយពីមានផ្ទុះការវែងញែកលើបណ្តាញសង្គមរិះគន់ខ្លាំងៗ រឿងបណ្ឌិត ញិល រដ្ឋា វិភាគរឿងនយោបាយសៀម ដោយមើលស្រាលសមត្ថភាពរបស់កម្ពុជានិងប៉ះពាល់ងារបណ្ឌិតនោះ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គនាយកក្រុមហ៊ុន AAP Group ផ្តាំទៅលោក បណ្ឌិត ញិល រដ្ឋា និយាយបែបអំនួតមើលងាយអ្នកមានងារឧកញ៉ាបណ្ឌិត មិនអាចទទួលយកបានទេ។
ការលើកឡើងរបស់ ឧកញ៉ាបណ្ឌិត ឈិន កេន ដូច្នោះ ខណៈដែលថ្មីៗនេះលោក បណ្ឌិត ញិល រដ្ឋា បានរិះគន់លើងារឧកញ៉ាបណ្ឌិតនៅកម្ពុជាថា មិនបានរៀនពិតប្រាកដដូចអ្នកសិក្សាផង ស្រាប់តែទទួលបានងារបណ្ឌិតឬឧកញ៉ាបណ្ឌិតទៀត។
ឧកញ៉ាបណ្ឌិត ឈិន កេន បានបញ្ជាក់នៅក្នុងសំណេរលើបណ្តាញសង្គមថា ការនិយាយបែបអំនួត និងមើលងាយអ្នកមានងារ ឧកញ៉ាបណ្ឌិត នេះជាការមើលងាយដល់អ្នករៀន ពិតប្រាកដ ដែលមិនអាចទទួលយកបានទេ ពីសំណាក់អ្នកវិភាគភូមិសាស្ត្រនយោបាយម្នាក់ អ្មកនិយាយនេះប្រហែលជាមានតែទ្រឺស្តីទេ បើអោយធ្វើជំនួញខ្លូនឯងវិញក៍មិន ប្រាកដថា ជោគជ័យដែរ ។
បន្ថែមពីនេះ ឧកញ៉ាបណ្ឌិត ឈិន កេន បានលើកឡើងថា៖ សូមកុំអំនួតពេក សូមវិភាគតែការងាររបស់លោកទៅកុំអោយប៉ះពាល់ដល់កិត្តិយសអ្នកដ៍ទៃ ។

