ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួងមានទីតាំងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖គណៈកម្មការ​ធ្វើបច្ចុប្បន្នភាព​រចនាសម្ព័ន្ធនិង​ជំរឿន​មន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ និងក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ​នឹង​ចុះ​​ធ្វើ​​ជំរឿន​​មន្រ្តី​ជាក់​​ស្តែង​​នៅ​​​តាម​រចនាសម្ព័ន្ធ​​​​របស់ក្រសួង ​ដែលមានទីតាំងនៅរាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង​​ ៧:៣០​ នាទីដល់ម៉ោង ១១:៣០ នាទី និងពេលរសៀលចាប់ពីម៉ោង​ ១៣:៣០ ​នាទី ដល់ម៉ោង ១៧:៣០ នាទី នៅតាមទី​តាំង​​ដូចខាងក្រោម៖

– ទីតាំងទី១៖ សាលប្រជុំជាន់ទី៩ នៃអាគារទីស្តីការក្រសួង នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
– ទីតាំងទី២៖ ជាន់ទី៧ នៃអគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦
– ទីតាំងទី៣៖ សាលប្រជុំរំដួល ជាន់ផ្ទាល់ដី អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
– ទីតាំងទី៤៖ សាលមហោស្រព ជាន់ផ្ទាល់ដី នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

ដើម្បីឱ្យដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងខាងលើ ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា ក្រសួងសូមស្នើ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប ចូលរួមសហការអនុវត្ត និងត្រូវមក​បង្ហាញ​ខ្លួន​តាមទីតាំង និងពេលវេលាបានកំណត់ខាងលើ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​(ច្បាប់ដើម) ក្នុងករណី​មិន​មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមយកលិខិតឆ្លងដែននៃ​ព្រះរាជាណាចក្រកម្ពុជា​ ឬប័ណ្ណសម្គាល់ខ្លួន​មន្រ្តីរាជការ ឬវិញ្ញាបនបត្របញ្ជាក់រដ្ឋបាល៕

#MLVT #HENGSour