ភ្នំពេញ៖ ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនិង ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជានៅព្រឹកថ្ងៃអង្គារទី២១ ខែកក្កដាឆ្នាំ២០២៦នេះបាមដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន មានសមាសភាពចំនួន ៣០ រូប ចូលរួួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គូសបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន គឺជាទីផ្សារនាំចេញដែលមានសក្តានុពលមួយសម្រាប់អង្ករកម្ពុជា ហើយជាក់ស្ដែង ក្នុងរយៈពេល ៦ ខែ នៃឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសហ្វីលីពីនចំនួនប្រមាណ ៧ មុឺនតោនផងដែរ។












