ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide និងក្រុមការងារ មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃអង្គារទី១៨ ខែសីហាឆ្នាំ២០២៦នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំ កសសបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ លោក ICHIGUCHI Tomohide អគ្គនាយក នៃនាយកដ្ឋានវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ នៃទីស្នាក់ការកណ្តាល នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមការងារ ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ទៅលើ ការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែរបស់កម្ពុជា ក៏ដូចជា ពិភាក្សាអំពី វឌ្ឍនភាព និងទិសដៅនាពេលអនាគត នៃការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធ នៅ កសស។