ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយករងធនាគារ ARDB ៖ ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មរបស់ធនាគារ និងសម្របសម្រួលការបើកគណនីជូនដល់មន្ត្រីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ក១.ផ១) ។

ការរៀបចំបទបង្ហាញ និងបើកគណនីចល័តនេះធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នា រវាងធនាគារ ARDB ក.ក.ជ និង ក១.ផ១ ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ក្នុងបំណងផ្ដល់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ការលើកកម្ពស់ការផលិត កែច្នៃ និងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ចបៃតង ។
នៅក្នុងមតិស្វាគមន៍ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB មានប្រសាសន៍ថា ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។