ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម តាន់​ ផាន់ណារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី​​ អញ្ជើញជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបក្នុងក្របខ័ណ្ឌគម្រោង Empower

បន្ទាយមានជ័យ៖ឯកឧត្តម តាន់​ ផាន់ណារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ ឆេង​ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរីនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើបក្នុងក្របខ័ណ្ឌគម្រោង Empower​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មហាសន្និបាតបានបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ១៣រូប​ និងគណៈកម្មការត្រួតពិនិត្យចំនួន​ ៥រូប​ ដើម្បីដឹកនាំការងារសហគមន៍។​ ជាមួយគ្នានេះ​ មហាសន្និបាតបានសម្រេចកំណត់យកឈ្មោះ​ «សហគមន៍កសិកម្មទំនើបមង្គលបូរីរីកចម្រេីន»​។

ឯកឧត្តម តាន់​ ផាន់ណារ៉ា​ បានគូសបញ្ជាក់ថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះ​ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ ពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំ និងសត្វ ព្រមទាំងបង្កើនភាពធន់ និងប្រសិទ្ធភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានស្រុកមង្គលបូរីទាំងមូល។